គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៨ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
2020-08-04 03:07:52

ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តក្រចេះ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់នានា ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រមូលនូវបញ្ហាលំបាក និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋានមកធ្វើការសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងពាំនាំនូវសំណូមពរទាំងអស់របស់អាជ្ញាធរខេត្ត មន្ទីរ យកទៅជម្រាបជូនដល់ក្រសួង ឬស្ថាប័ន ដែលមានការពាក់ព័ន្ធ ដើម្បីចូលរួមរិះរកគ្រប់មធ្យោបាយដោះស្រាយ ព្រមទាំងស្វែងយល់ពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) របស់កម្មករ កម្មការិនី មន្រ្តីរាជការ អតីតយុទ្ធជន និងប័ណ្ណមូលិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងសម័យជំងឺកូវីដ-១៩ និងពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំងគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦