គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន
2020-08-05 06:33:36

នារសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងលោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ឪពុកបង្កើតរបស់លោក សំអឿន ម៉ារឌី ប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨:២៧នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តម ទូច សំអឿន ត្រូវបានក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៩៣២ ផ្លូវលេខ២១០ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦