គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
2020-08-05 06:38:08

នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។

គោលនយោបាយនេះរៀបចំតាក់តែងឡើង ដើម្បីរៀបចំ ចាត់ចែង និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញ ប្រើប្រាស់ចំណេះដឹងតាមជំនាញដែលមានសម្រាប់ចូលរួមចែករំលែកចំណេះដឹង ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាព និងសេវាការងារស្របទៅតាមការអភិវឌ្ឍន៍របស់ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦