គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ
2020-08-05 06:52:31

ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ចន្ទសោភ័ន អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និង     នាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរ ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦