គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាទី៤ បានចុះជួបសំណេះសំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានប៉ុស្តិ៍ ស្មៀនឃុំ ក្នុងមូលដ្ឋានឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឈ្វេងយល់
2020-08-05 07:33:02

ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាទី៤ និងជាសមាជិកគណៈកម្មការទី១០ ឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ រួមដំណើរដោយលោក ស្រីអភិបាលរងស្រុកសូទ្រនិគម បានចុះជួបសំណេះសំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានប៉ុស្តិ៍ ស្មៀនឃុំ ក្នុងមូលដ្ឋានឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឈ្វេងយល់លើ៖

១-ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
២-ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
៣-ការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺcovit 19 និងជំងឺផ្សេងៗ ក្នុងមូលដ្ឋាន។
៤-ការផ្ដល់ប័ណ្ណសមធម៏ ក្រ១ ក្រ២។

ក្នុងឱកាសនោះ ឯកឧត្ដមបានឧបត្ថម្ភនូវក្រម៉ា សាប៊ូលាងដៃ និងថវិកាមួយចំនួន ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ កំលាំងនគរបាល និងប្រជាការពារ ។ ជាមួយគ្នានោះ ឯកឧត្ដម សត ណាឌី បានបន្ដដំណើរចុះជួបសំណេះសំណាលជាមួយអភិបាលរងស្រុកអង្គរជុំនិងបានប្រគល់ជូន ម៉ាស់១០ប្រអប់(៥០០)ម៉ាស់ សាប៊ូលាងដៃ១០០ដុំ អាកុល ៣០លីត្រ សម្រាប់ប្រើប្រាស់ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦