គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា
2020-08-05 09:33:20

នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា ព្រមទាំងអំណោយរបស់សមាជិក សមាជិកាព្រឹទ្ធសភា និងអគ្គលេខាធិការព្រឹទ្ធសភា ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៤វត្ត ដែលមានព្រះសង្ឃសរុបចំនួន១៦អង្គ ស្ថិតក្នុងវត្តឧទ្ទុម្ពលារាម ហៅវត្តកំពង់ស្រឡៅ១ ស្ថិតនៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដែលគណៈប្រតិភូព្រឹទ្ធសភា នាំយកទៅប្រគេនក្នុងមួយវត្តៗ រួមមាន៖ ទៀនព្រះវស្សា០១គូ ស្លាដក់០៨ មី០២កេស ភេសជ្ជៈ០២កេស ទឹកបរិសុទ្ធ០២កេស ត្រីខ០២យួរ សាច់ក្រក០២គីឡូក្រាម ត្រីងៀត០២គីឡូក្រាម ទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ឆៃប៉ូវ ០៥គីឡូ ទៀន០១គីឡូ ធូប១ដុំ ថ្នាំពេទ្យ ០១ប្រអប់ ជេល ០១ដប សាប៊ូ ០២ដុំ អង្ករ ១០០គីឡូក្រាម ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងប្រគេនបច្ច័យក្នុងមួយវត្តៗសរុបចំនួន២.៤០០.០០០រៀល(ពីរលានបួនសែនរៀល)។ ព្រះសង្ឃសរុប១៦អង្គ ដោយក្នុងមួយអង្គៗទទួលបានជេល ០១ដប និងថវិកា៥០.០០០រៀល(ប្រាំមឺុនរៀល)យាយជី តាជីដែលចូលរួមក្នុងពិធីនេះមានចំនួន៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០.០០០រៀល(មួយម៉ឺនរៀល)។

បន្ទាប់ពីបានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃរួចរាល់ គណៈប្រតិភូព្រឹទ្ធសភា បានបន្តអញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រមួយកន្លែងដែលជាតំបន់ផលិតលោហៈ អាវុធ និងសម្ភារៈផ្សេងៗ នៅមុនសម័យអង្គរ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦