គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានរៀបចំពិធីប្រគល់-ទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាញ់មេរោគចំនួន០២គ្រឿងដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលជំងឺកូវីដ-១៩
2020-08-09 03:35:51

ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលជំងឺកូវីដ-១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីប្រគល់-ទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាញ់មេរោគចំនួន០២គ្រឿង និងសម្ភារផ្សេងៗ ដែលជាអំណោយរបស់អង្គការស្រាវជ្រាវឥរិយាបទ និងសុខភាពសិក្សា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា និងសមាគមអ្នកវិនិយោគអន្តរពាណិជ្ជកម្មកម្ពុជា-ចិន ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា  និង លោក វ៉ង ជាំង ប្រធានសមគមសង្គ្រោះប្រជាជនកម្ពុជា លោក ឈិន ជៃឈាន់ អគ្គលេខាធិការសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងលោកបណ្ឌិត ជា មុន្នីឬទ្ធី ប្រធានសមាគមស្រាវជ្រាវវឌ្ឍនកម្ពុជា-ចិន នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦