គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈក ម្មការទី៥ ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំស្រុក ដើម្បី ក្តាប់សភាពការណ៍ទូទៅ ពិសេសសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថានភាពវិវត្តន៍ជំងឺcovid-19 ជំងឺគ្រុនឈីក
2020-08-09 03:50:58

ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជួត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈក ម្មការទី៥ ព្រឹទ្ធសភា  អមដំណើរដោយលោក ស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំស្រុក ដើម្បី ក្តាប់សភាពការណ៍ទូទៅ ពិសេសសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថានភាពវិវត្តន៍ជំងឺcovid-19 ជំងឺគ្រុនឈីក។  អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក និងលោកលោកស្រីសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក ប្រធាន អនុប្រធាន ការិយាល័យ សុរប19 រូប។ក្រោយពីស្ដាប់របាយការណ៍អភិបាលស្រុកលោកជំទាវបានផ្ដាំផ្ញើថ្នាក់ដឹកនាំស្រុកឃុំភូមិថែរក្សាសុខភាពនិងការការកុំឱ្យឆ្លងជំងឺ ពិសេសកូវីត១៩ គ្រុនឈីក គ្រុ នឈាម ធ្វើយ៉ាងណារក្សាអនាម័យ បោសសំអាតសំរាមឬដុតចោល និងលុបថ្លុកទឹកដែលជាជំរកមូសខ្លា និងបានប្រគល់ថវិកាចំនួន3.000ដុល្លារអាមេរិកជាថ្លៃឈ្នួលជាងជួសជុលព្រះវិហារវត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក  ឧបត្ថម្ភថ្នាំពេទ្យsanaflu(ការពារផ្ដាសាយ)ចំនួន10ប្រអប់ ស្មើនឹង1.000គ្រាប់ ថ្នាំCemol(ថ្នាំត្រជាក់)ចំនួន2កំប៉ុងធំស្មើនឹង2.000គ្រាប់ ម៉ាសចំនួន2ប្រអប់ស្មើនឹង60 សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ បន្ទាប់មកលោកជំទាវប្រធានបានអញ្ជើញចុះវត្តស្បែង ឃុំវិហារលូង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ស្ថាបត្យករ រី  សារឿន ថ្នាក់ដឹកនាំស្រុក-ឃុំ និងពុទ្ធបរិស័ទមួយចំនួន ដើម្បីថ្វាយបង្គំព្រះសង្ឃនិងពិនិត្យទីតាំងសាងសង់មណ្ឌបតម្កល់ព្រះបដិមាព្រះមហោសថ ទុកជាទីសក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦