គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៥០គ្រួសារ
2020-08-09 23:58:51

ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡូង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តមឧត្ដមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៥០គ្រួសារ នៅឃុំសំបួរ ស្រុកមង្គលបូរី អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖
- អង្ករ ចំនួន២០គីឡូក្រាម
- ទឹកត្រី ចំនួន០១យួរ
- ទឹកស៊ីអ៉ីវ ចំនួន០១យួរ
- ត្រីខ ចំនួន០១យួរ
- មី ចំនួន០១កេះ
- សាប៊ូ ចំនួន០៤ដុំ
- ក្រមា ០១ និងថវិកា ១០.០០០ រៀល និងប្រគេនបច្ច័យដល់វត្តសំបួរ ១.១០០.០០០រៀលផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦