គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកមរណៈទុក្ខ ដល់គ្រួសារសពស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុករណីដួលរលំម៉ាស៊ីនស្ទូចបេតុង
2020-08-13 07:55:03

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ  លោក លោកស្រី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់  ក្រុមយុវជនក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកមរណៈទុក្ខ ដល់គ្រួសារសពស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុករណីដួលរលំម៉ាស៊ីនស្ទូចបេតុង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ចំនួន៥នាក់ ស្រ្តីទាំងអស់។ ចូលរួមសួរសុខទុក្ខនេះ ចំនួន៤គ្រួសារ ដោយ១គ្រួសារទៀត យកទៅធ្វើបុណ្យនៅខេត្តកំពង់ចាម។ ចូលរួមបុណ្យមានអង្ករ និងថវិកាមួយចំនួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦