គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាល ជាមួយអុំៗ បងៗ ជានិវត្សន៍ជនដែលអតីតគ្រូបង្រៀនអធិការរងស្រុក និងជាមេឃុំ ចំនួន២០នាក់
2020-08-14 02:12:10

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តម យឹម ធិន ទីប្រក្សារាជរដ្ឋាភាបាល និងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល លោកអភិបាលរងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល ជាមួយអុំៗ បងៗ ជានិវត្សន៍ជនដែលអតីតគ្រូបង្រៀនអធិការរងស្រុក និងជាមេឃុំ ចំនួន២០នាក់។ ដោយឯកឧត្តមបានផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចទាំង៣
-លើកសើសើរអំពីគំរូវិរៈភាពរបស់អុំ បង ដែលបានតស៊ូលំបាកការពាររក្សាសុខសន្តិភាព បានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ
-សូមឱ្យជួយបន្តណែនាំបងប្អូនកូនចៅឱ្យជឿរ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ជាប្រមុខដឹកនាំ
-បន្តអប់រំកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន កុំជក់បារី គោរពច្បាប់ចរាចរណ៍ ពិសេសពេលត្រូវប្រុងប្រយ័ត្ន និងខិតខំរក្សាអនាម័យតាមការណែនំារបស់ក្រសួងសុខាភាបាល ព្រោះថាជំងឺកូវីដ-១៩ មកដល់ពេលនេះ ពុំទាន់មានថ្នាំការពារនៅឡើយ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ ទឹកអាល់កុលដបតូច សាប៊ូ ក្រម៉ា និងថវិកាក្នុងម្នាក់ៗចំនួន៨០.០០០រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦