គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ស្រុក មានដំណើរការល្អ ក្នុងសកម្មភាពបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
2020-08-14 02:41:35

រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងលោកអភិបាលស្រុក បានអញ្ជើញទៅពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ស្រុក មានដំណើរការល្អ ក្នុងសកម្មភាពបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថមថវិកា មួយចំនួន ផងដែរ។ បានបន្តចុះជួបសួរសុខទុក្ខ លោកស្រីជាភរិយា លោក ចាប ផាត អតីតប្រធានក្រុមប្រឹក្សាស្រុកបន្ទាយអំពិល ដែលបានស្លាប់កន្លងទៅថ្មីៗនេះ និងបានជួនសម្ភារៈមួយចំនួន និងថវិកា ចំនួន ២០០.០០០រៀល ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦