គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៉ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភា
2020-08-14 03:49:06

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៉ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី២នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។
ក្នុងឱកាសនេះដែរ ក៏មានការធ្វើសេចក្តីរាយការណ៍របស់ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុម អំពីសេចក្តីព្រាងរបាយការណ៍លទ្ធផលវេទិកាថ្នាក់ស្រុក ស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាពេលកន្លងមកកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិនិត្យពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ប្រចាំខែសីហា ឆ្នាំ២០២០។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦