គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំង ព្រះគ្រូឧត្តមរតនញ្ញាណ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគិរីសុវណ្ណារាម
2020-08-24 01:25:15

សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំង ព្រះគ្រូឧត្តមរតនញ្ញាណ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគិរីសុវណ្ណារាម (ហៅវត្តថ្កូវ) ឡើងងារជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តគិរីសុវណ្ណារាម (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសនេះ មានការប្រារព្វពិធីស្វាធ្យាយធម៌ជយន្តោ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ របាយការណ៍ស្វាគមន៍ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អាននូវជីវប្រវត្តិសង្ខេបរបស់ព្រះគ្រូ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការវត្តគិរីសុវណ្ណារាម អានព្រះរាជក្រឹត្យតែងតាំងជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈថ្នាក់កិត្តិយស និងប្រគេនព្រះរាជក្រឹត្យ និងផ្លឹតយស ដោយសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងក៏មានចែកអំណោយជានិមិត្តរូបដល់តាជី យាយជីផងដែរ។ ទន្ទឹមនឹងនេះក៏មានរៀបចំពិធីដង្ហែព្រះមេត្តានុភ័ទ្ទ ម៉ុក គឹមសាន ព្រះរាជាគណៈថ្នាក់កិត្តិយស ប្រទក្សិណជុំវិញបុស្សបុក៣ជុំ ដើម្បីស្រោចស្រពសុគន្ធវារី៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦