គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ EDI បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីផ្នក់គំនិត និងទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
2020-08-27 00:37:22

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីផ្នក់គំនិត និងទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ដែលមានសិក្ខាកាមចូលរួមចំនួន១៣៥នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ជូនដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលឧទ្ទេសនាមដោយលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេស្ទន៍ឡាញអេឌ្យូខេសិនគ្រុប ខូអិលធីឌី វគ្គនេះសិក្សារយៈពេល២ពេល ពីរសៀលថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២០។
ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើមមានដូចជា៖ ទម្លាប់ទី១-មានភាពជាម្ចាស់ការ។ ទម្លាប់ទី២-គិតហើយសឹមគូរ។ ទម្លាប់ទី៣-ធ្វើការងារសំខាន់មុន។ ទម្លាប់ទី៤-គិតបែបឈ្នះឈ្នះ។ ទម្លាប់ទី៥-ស្តាប់គេឲ្យយល់សិន មុននឹងធ្វើឲ្យគេយល់ពីយើង។ ទម្លាប់ទី៦-សហការដើម្បីឧត្តមប្រយោជន៍។ ទម្លាប់ទី៧-បន្តការអភិវឌ្ឍខ្លួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦