គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នារសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០
2020-09-02 09:29:47

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នារសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅប្រាងចេតិ៍យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ទីប្រឹក្សា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងសាច់ញាតិផៅសន្តានជិតឆ្ងាយ រួមជាមួយនឹងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ក៏មានរៀបចំពិធីក្រុងពាលីការសុំទឹក សុំដី និងអធិដ្ឋានភ្នំខ្សាច់ ព្រមទាំងធ្វើបទនមស្សកាសមាទានសិល ចម្រើនព្រះបរិត្ត សម្តែងព្រះធម្មទេសនា និងបង្សុកូលឧទ្ទិសមហាកុសល ជូនទៅដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងញាតិការទាំងប្រាំពីរសន្តា ដែលបានបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខ តាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦