គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី Leadership Competency Attitude ដែលឧទ្ទេសនាមដោយលោកបណ្ឌិត Adina Raina គ្រូឧទ្ទេសនាមជនជាតិម៉ាឡេស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន៣១នាក់
2020-09-03 07:43:28

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «Leadership Competency Attitude» ដែលឧទ្ទេសនាមដោយលោកបណ្ឌិត Adina Raina គ្រូឧទ្ទេសនាមជនជាតិម៉ាឡេស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន៣១នាក់ នៅសាលពិសេសជាន់ក្រោមវិមានព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងសម្រាប់មន្ត្រីថ្នាក់ដឹកនាំកម្រិតប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ដោយផ្តោតសំខាន់លើការប្រាយស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព វិធីសាស្ត្រក្នុងការដឹកនាំ ប្រភពនៃអំណាចរបស់អ្នកដឹកនាំ និងការអភិវឌ្ឍក្រុម ដែលសិក្សាតាមរយៈកម្មវិធី zoom ចែកចេញជាពីរក្រុម៖ សិក្សារយៈពេល៤ថ្ងៃ គឺក្រុមទី១៖ សិក្សានៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ និងក្រុមទី២៖សិក្សានៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦