គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ព្រែកលៀប
2020-09-07 00:14:40

នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានណែនាំដល់អាជ្ញាធរសង្កាត់ ឱ្យចូលរួម និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សានុសិស្សដែលនឹងត្រូវចូលរៀនវិញនាពេលខាងមុខនេះ។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងបីរួមមាន៖ ថវិកាចំនួន ១២ លានរៀល អង្ករចំនួន ៣.០០០ គីឡូក្រាម និងមីចំនួន ៣០០កេសតូច ។ ក្នុងនោះសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន ៤ លានរៀល អង្ករចំនួន ១.០០០ គីឡូក្រាម និងមីចំនួន ១០០កេសតូច៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦