គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
វគ្គបណ្តុះបណ្តាលភាសាបារាំងស្តីពីៈ«ទំនាក់ទំនងអន្តរជាតិ និងការទូត» បានបិទបញ្ចប់ដោយជោគជ័យ
2020-09-07 00:54:47

នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦:០០នាទី វគ្គបណ្តុះបណ្តាលភាសាបារាំងស្តីពីៈ«ទំនាក់ទំនងអន្តរជាតិ និងការទូត» ក្រោមជំនួយឧបត្ថម្ភ និងគាំទ្រពី Wallonie Bruxelles Internationale សហការរៀបចំដោយសមាគមសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពលោក ស៊ែក ប៊ីលីនី នាយកសម្ព័ន្ធភាពបារាំង និងកញ្ញា គង់ សុមនី ទទួលបន្ទុកហ្វ្រង់កូហ្វូនី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

លោកសែ៊ក ប៊ីលីនី បានកោតសរសើរដល់សិក្ខាកាមទាំង១១រូប ដែលបានយកទុកដាក់ក្រេបយកចំណេះដឹង និងចូលរួមយ៉ាងផុលផុស។ លោកនាយកបានណែនាំឨ្យមន្រ្តីទាំងអស់បន្តខិតខំសិក្សា តាមរយៈការស្ដាប់ មើល និងអានឯកសារជាភាសាបារាំងបន្ថែមទៀត និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងអស់ ស្ថិតនៅសមាគមសម័្ពន្ធភាពបារាំងប្រចាំខេត្តសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦