គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ បូជាផ្កាភ្ញី ទៀនធូប និងនាំយកនូវទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ចង្ហាន់បិណ្ឌបាត្រនំបាញ់ហយ និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃ នៅវត្តស្បែង
2020-09-14 01:09:29

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១១ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី មន្ត្រីរាជការនៅស្រុកពញាឮ បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ បូជាផ្កាភ្ញី ទៀនធូប និងនាំយកនូវទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ចង្ហាន់បិណ្ឌបាត្រ(នំបាញ់ហយ) និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃ នៅវត្តស្បែង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ។
លោកជំទាវបានឧទ្ទិសនូវកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦