គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅ បានេរៀបចំចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង្គនៅវត្តសប្បូរិសារាម
2020-09-14 01:23:51

នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃវេនទី១១ ក្នុងការប្រារព្វពិធីបុណ្យភ្ជុំបិណ្យតាមប្រពៃណីព្រះពុទ្ធសសនា ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅ បានេរៀបចំចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង្គនៅវត្តសប្បូរិសារាម ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនបងប្អូនកូនចៅដែលបានចែកឋានទៅ ពិសេសដល់អ្នកដែលបានស្លាប់ដោយអយុត្តិធម៌ក្នុងរបបប៉ុល ពត សូមបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានជំរាបជូនដល់លោកតាលោកយាយ និងបងប្អូន សូម ជួយណែនាំដល់កូនចៅកុំប្រព្រឹត្តគ្រឿងញៀន គោរពច្បាប់ចរាចរ និងបន្តអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្តាត់ការរាត្បាតជំងឺកូវីដ-១៩។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦