គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ចូលរួមពីធីកាន់បិណ្ឌវេនទី១២ ក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីឧទ្ទិសកសលជូនដល់បុព្វការីជន បងប្អូន កូនចៅ
2020-09-14 08:33:15

នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆនសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចូលរួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលអភិបាលខេត្ត ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា លឹម ហេង ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ លំផាត និងលោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ ចូលរួមពីធីកាន់បិណ្ឌវេនទី១២ ក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីឧទ្ទិសកសលជូនដល់បុព្វការីជន បងប្អូន កូនចៅ ដែលបានចែកឋានទៅ ពិសេសដល់អ្នកដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងសូមឱ្យអស់លោកទាំងនោះ បានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តម បានបន្តចូលរួមពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ដែលរៀបចំដោយព្រះ អនុគណ ក្រុងសៀមរាប ខេត្តសៀមរាប និងសប្បុរសជនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦