គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅបានទៅចូលរួមកាន់វេននៅវត្តចន្លោង
2020-09-18 23:59:05

នៅថ្ងៃទី១៥ និងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១៣ និងវេនទី១៥ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅបានទៅចូលរួមកាន់វេននៅវត្តចន្លោងក្នុង សង្កាត់ក្របីរៀល និងវត្តព្រះព្រហ្មរតន៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទិ្ទសកុសល ជូនដល់ជីដូនជីតា បុព្វការីជន  និងអស់លោកដែលបានពលីទៅក្នុងបុព្វហេតុ ការពារមាតុភូមិ និងអ្នកដែលស្លាប់ដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសូមបួងសួង សូមឱ្យលោកទាំងអស់បានទៅកើតជាថ្មីនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦