គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១០ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ
2020-09-22 03:01:49

គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖
១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការ ប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត។
២-ពិនិត្យឆ្លងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦របស់គណៈកម្មការ និងលើកទិសដៅការងារបន្ត។
៣-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារ៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦