គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដើម្បីពិភាក្សាអំពីការរៀបចំដំណើរបេសកកម្ម
2020-09-23 03:55:07

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៩) រួមជាមួយនឹងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដើម្បីពិភាក្សាអំពីការរៀបចំដំណើរបេសកកម្មរបស់គណៈកម្មការទី៩ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ទៅខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦