គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPFGH តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមប្រធានបទ ស្តីពីការវិនិយោគក្នុងការគ្របដណ្តប់សុខភាពសកលនាពេលអនាគត
2020-09-28 06:56:41

គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPFGH) តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមប្រធានបទ ស្តីពីការវិនិយោគក្នុងការគ្របដណ្តប់សុខភាពសកលនាពេលអនាគត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលពិសេសវិមានព្រឹទ្ធសភា។
វេទិកានេះរៀបចំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានគោលបំណង៖ ទី១-ធ្វើ បច្ចុប្បន្នភាពព័ត៌មានពីអង្គការ WHO អំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ ទី២-ចែករំលែកបទពិសោធន៍ ស្តីពីសារសំខាន់នៃការវិនិយោគក្នុងការគ្របដណ្តប់សុខភាពសកលសម្រាប់ជំងឺកូវីដ១៩ និងការអភិវឌ្ឍនាពេលអនាគត ព្រមទាំងសកម្មភាពរបស់សភាដើម្បីធានាការវិនិយោគជាតិក្នុងវិស័យសុខាភិបាល និងទី៣- រិះរកវិធីសាស្ត្រគាំទ្រដល់ការវិនិយោគនៅក្នុងការគ្របដណ្តប់សុខភាពសកលតាមរយៈវេទិកានេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦