គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទៅទស្សនកិច្ចសិក្សាឈ្វេងយល់អំពីវិស័យកសិកម្ម កសិឧស្សាហកម្ម ដំណើរការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូកទី៣
2020-09-28 07:08:23

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៩) រួមជាមួយនឹងគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទៅទស្សនកិច្ចសិក្សាឈ្វេងយល់អំពីវិស័យកសិកម្ម កសិឧស្សាហកម្ម ដំណើរការផលិតចំណីសត្វ
កសិដ្ឋានចិញ្ចឹមជ្រូកទី៣ ដំណើរការសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក រោងកូនជ្រូកផ្តាច់ដោះ និង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទំនប់ ទឹក ទាំងពីរ កន្លែង រោងចក្រចម្រាញ់ដូងប្រេងទី២ អន្លង់ក្រពើ ព្រមទាំងការអភិវឌ្ឍ និងរីកចម្រើនថ្មីៗនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែឧកញ៉ាម៉ុង ស្ថិតនៅភូមិ មនោរម្យ ភូមិ អន្លង់ ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦