គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
2020-10-01 06:58:02

ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលា
ម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងមមាញឹកក្នុងការចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋពិនិត្យបច្ចប្បន្នភាពផ្ទៀងផ្ទាត់បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតស្របតាមការណែនាំរបស់គជប ក៏ដូចជាការខិតខំចុះស្រាវជ្រាវសម្ភាសជ្រើសរកបងប្អូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ដើម្បីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជំហ៊ានបន្ត ។
ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្នុងសកម្មភាពបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងទាន់ពេល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦