គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានរៀបចំវេទិកាពិគ្រោះយោបល់ជាសាធារណៈរវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី សកម្មភាពគាំទ្រអភិវឌ្ឍន៍ឃុំ សង្កាត់ របស់ថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកោះកុង
2020-10-01 07:03:04

ក្នុងការបំពេញតួនាទីតាមដានការអនវុត្តច្បាប់ និងតួនាទីភាពជាតំណាងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមជាមួយគណៈកម្មការទី៩ព្រឹទ្ធសភា បានរៀបចំវេទិកាពិគ្រោះយោបល់ជាសាធារណៈរវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី សកម្មភាពគាំទ្រអភិវឌ្ឍន៍ឃុំ សង្កាត់ របស់ថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកោះកុង។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងថ្នាក់ដឹកនាំក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកោះកុង សរុបចំនួន១០០នាក់ នៅសាលមហោស្របខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

អង្គវេទិកាប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានមតិស្វាគមន៍ និងបើកវេទិកាដោយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ បទបង្ហាញអំពីគោលបំណង សំណូមពររបស់អង្គវេទិកា និងអត្ថប្រយោជន៍នៃការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧។ បទអត្ថធិប្បាយអំពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង តេឡេក្រាម របស់រដ្ឋបាលខេត្តកោះកុងជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងបរិបទសម័យឌីជីថល ដោយតំណាងក្រុមយន្តការថ្នាក់ខេត្តក្នុងការរៀបចំក្បាលម៉ាស៊ីនជួយក្រុមប្រឹក្សាឃុំ សង្កាត់។ ចំណាប់អារម្មណ៍របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦