គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់
2020-10-04 05:13:14

/

នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងពីររួមមាន៖ អង្ករចំនួន ២.០០០ គីឡូក្រាម មីចំនួន ២០០កេសតូច។ ក្នុងមួយសង្កាត់ទទួលបានអង្ករចំនួន ១.០០០គីឡូក្រាម និងមីចំនួន ១០០កេសតូច៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦