គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក
2020-10-04 05:20:53


នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ ដោយក្នុងសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន ០៤ លានរៀល អង្ករចំនួន ១.០០០ គីឡូក្រាម និងមីចំនួន ១០០ កេស ប្រេងឆា ១០០ដប ទឹកត្រី ១០០ដប ទឹកស៊ីអីវ ១០០ដប ដើម្បីទុកជូនអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

ដោយឡែកសម្រាប់សង្កាត់ព្រែកតាសេក ឯកឧត្តម អ៊ុ សារឹទ្ធ បានឧបត្ថម្ភកាត់សំលៀកបំពាក់ជូនក្រុមប្រឹក្សាសង្កាត់ចំនួន២១នាក់ និងប្រជាការពាភូមិចំនួន៣៨នាក់ សរុបចំនួន៥៩នាក់៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦