គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនជនរងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ
2020-10-04 05:33:41


នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនជនរងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ និងប្រជាការពារម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម ណយ ស្រូន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង សម្ភារៈដែលផ្តល់ជូនរួមមានះ លោក ចាត នឿ អាយុ ១៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះទាំងស្រុង បណ្ដាលឲ្យភ្លើងឆេះសព្វរោលពេញខ្លួន រស់នៅភូមិពូទើត ឃុំប៊ូស្រា ស្រុកពេជ្រាដា ទទួលបានអង្ករ ៥០គីឡូ ទឹកសុទ្ធ ១កេះ មី១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួ ទឹកដោះគោឆៅ និងបន្ថែមថវិកា ១៥ម៉ឺនរៀល។ ដោយឡែក លោក សុខ ជា អាយុ៤៧ឆ្នាំ ជាប្រជាការពារ រស់នៅភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា និងបន្ថែមថវិកា ១៩ម៉ឺនរៀល។ ឯកឧត្តម បានបន្ថែមថា សម្ភារ និងថវិកាទាំងនេះ គឺជាការរួមចំណែករបស់សប្បុរសជននានា ក្នុងការជួយដោះស្រាយជូនគ្រួសាររងគ្រោះ បានមួយរយៈផងដែរ។

ឯកឧត្តម ក៏បានណែនាំដល់ជនរងគ្រោះ និងអ្នកជំងឺ ត្រូវថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវពិសារថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ជាពិសេស ត្រូវចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦