គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម មួង ប៉យ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដែលរៀបចំដោយរដ្ឋបាលសាលាខេត្ដរតនគិរី ដង្ហែទៅកាន់វត្ដឥសាន្ដរតនារាម
2020-10-05 02:21:05

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលាឆ្នាំ២០២០ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដែលរៀបចំដោយរដ្ឋបាលសាលាខេត្ដរតនគិរី ដង្ហែទៅកាន់វត្ដឥសាន្ដរតនារាម (វត្ដភ្នំស្វាយ)ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ។
នៅព្រឹកថ្ងៃដដែលនោះ ឯកឧត្ដមក៏បានអញ្ជើញអមដំណើរឯកឧត្ដម ជៀង អំ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ថានខេត្ដរតនគិរី ដើម្បីពិនិត្យមើលការសាងសងព្រះពុទ្ធបដិមាដែលធ្វើពីថ្មភក់ ដែលមានកម្ពស់ ១៥,៥មែត្រ ភ្នែក ១០មែត្រ ទម្ងន់ជាង ៣០០តោន សម្រាប់ទុកជាទីសក្ខារៈបូជា សម្រាប់ពុទ្ធបរិស័ទទូទៅ និងជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌នៅក្នុងខេត្ដរតនគិរី នៅលើភ្នំអមតៈ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦