គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងក្របខ័ណ្ឌ កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leader's Program ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ
2020-10-05 03:07:18

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងក្របខ័ណ្ឌ កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leader's Program ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។
បេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុននេះ គឺជាមន្រ្តីរាជការមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដែលនឹងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ នៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦