គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ, លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោកស្មៀនឃុំ, លោកស្រីជំនួយការឃុំ
2020-10-05 03:48:20

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា ឯកឧត្តម សត ណាឌី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា រួមដំណើរដោយ លោក ទេព ពុំសែន អធិការនគរបាលស្រុក បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ, លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោកស្មៀនឃុំ, លោកស្រីជំនួយការឃុំ ក្រោមប្រធានបទ៖
១.ការផ្តល់សេវា ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
២.ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព
៣.ការផ្តល់ប័ណ្ណសមធម៌
៤.ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
កម្មវិធីនេះប្រព្រឹត្តទៅនៅឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានឧបត្ថម្ភនូវសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដោយម្នាក់ៗទទួលបាន សារុង១ សាប៉ូ ១ដុំ និងថវិកា ៣០.០០០ រៀល សរុប ២៥នាក់ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦