គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា គណៈកម្មការទី២ ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញមកដល់ខេត្តព្រះវិហារ ប្រកបដោយសុវត្ថិភាព
2020-10-06 03:42:55

(ខេត្តព្រះវិហារ) ÷ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញមកដល់ខេត្តព្រះវិហារ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូចុះឈ្វេងយល់អំពី «វឌ្ឍនភាពនៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា និងការអភិវឌ្ឍមូលដ្ឋាន» ដែលពាក់ព័ន្ធ និងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធររដ្ឋបាលសាលាខេត្តផងដែរ នៅសណ្ឋាគារ លី ហួត ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦