គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំការងារជាមួយនឹងអាជ្ញាធរស្រុកឆែប ដឹកនាំដោយលោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុក
2020-10-06 03:48:01

ខេត្តព្រះវិហារ÷ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំការងារជាមួយនឹងអាជ្ញាធរស្រុកឆែប ដឹកនាំដោយលោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ឃុំ អធិការនគរបាល និងនាយប៉ុស្តិ៍នគរបាលស្រុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើបញ្ហាមួយចំនួនរួមមាន៖ ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការពាក់ព័ន្ធនឹងដំណើរការវិវឌ្ឍន៍នៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈម ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានស្រុក និងឃុំ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិ (រជ្ជទេយ្យបុរេប្រទាន) ក្នុងសមត្ថភាពការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ លទ្ធផលការងារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦