គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងលោកប្រធានភូមិ១១
2020-10-06 08:15:16

នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ បន្តចូលរួមអបអរសាទរទិវារំលឹកគុណគ្រូបង្រៀន វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងលោកប្រធានភូមិ១១ ចុះជួបជម្រាបសួរសុខទុក្ខអ្នកម៉ែអតីតៈគ្រូបង្រៀន ឈិត សយ ព្រះជន្ម៨០ឆ្នាំ និងអ្នកម៉ែ ឈិត សារឿន ព្រះជន្ម៧៥ឆ្នាំដោយបានឧបត្ថម្ភកន្សែងពោះគោ ក្រម៉ា និងថវិកាមួយចំនួនដោយក្តីគោរពនិងកតញ្ញូបំផុត។ បន្ទាប់មកក៏បានបន្តចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូតាមបណ្តោយផ្លូវ១៤៦ ភូមិ១១ គឺពិតជាឆ្លើយតបបានតាមសំណូមពររបស់បងប្អូនប្រជាពលលរដ្ឋដែលបានស្នើឡើងតាមរយៈវេទិការសាធារណៈក្នុងខែកន្លងមក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦