គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ដឹកនាំដោយឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ
2020-10-08 00:14:59

នារសៀលថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ដឹកនាំដោយឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់បំពេញបន្ថែមឱ្យក្រមទាំងបួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនគរបាល(នគរបាលយុត្តិធម៌  កងរាជអាវុធហត្ថ មន្រ្តីរាជការ និងភ្នាក់ងាររសាធារណៈដទៃទៀតដែលមាននីតិសម្បទាពិសេសជាមន្ត្រីនគរបាលយុត្តិធម៌សម្រាប់ពិនិត្យបទល្មើសខាងរដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូល កិច្ចការនារី គយ ពន្ធដា និងឧស្សាហកម្ម និងសិប្បកម្ម)៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦