គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ បានញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករដែលប្រកបមុខរបរភ្ញាស់ និងចិញ្ចឹមបង្កងពូជនៅក្នុងអាង និងតាមស្រែ ស្ថិតក្នុងភូមិបេង ឃ៉ំត្នោត ស្រុកបាទី ខេត្តតាកែវ
2020-10-11 11:48:58

ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកប្រធានក្រុមប្រឹក្សាស្រុកបាទី  បានញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករដែលប្រកបមុខរបរភ្ញាស់ និងចិញ្ចឹមបង្កងពូជនៅក្នុងអាង និងតាមស្រែ ស្ថិតក្នុងភូមិបេង ឃ៉ំត្នោត ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តមប្រធាន បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងពេញចិត្តបំផុតចំពោះស្មារតីចេះច្នៃប្រឌិត ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ដើម្បីស្វែងរកប្រភពចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាការផ្តាំផ្ញើ ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន បន្តសហការ និងផ្តល់ភាពងាយស្រួល ដល់ប្រជាកសិករដើម្បីបង្កើនសង្វាក់ផលិតកម្ម ឱ្យកាន់តែបានទូលំទូលាយ និងល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភមួយចំនួនផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦