គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយឯកឧត្តម ទូ សារុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ ការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាខេត្ត
2020-10-11 12:13:26

នារសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយឯកឧត្តម ទូ សារុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ ការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាខេត្ត ការដោះស្រាយទំនាស់របស់ការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដីខេត្ត ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលប្រជុំសាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្ត ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធាន និងមន្រ្តីរបស់គណៈកម្មការសុរិយោដីខេត្ត៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦