គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តព្រៃផ្តៅ
2020-10-11 12:52:30

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តព្រៃផ្តៅ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីប្រមូលបច្ច័យយកទៅកសាលាបឋមសិក្សាក្របីរៀលដែលកំពុងបន្តសាងសង់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះឯកឧត្តម បានចូលបច្ច័យដែលប្រមូលបានពីសប្បុរសជន និងថវិកាផ្ទាល់ក្នុងក្រុមគ្រួសារសរុបចំនួន៧លាន៥សែនប្រាំបីមុឺនរៀល។
នៅថ្ងៃ ខែ ឆ្នាំ ដដែលបន្ទាប់ចេញពីវត្ងព្រៃផ្តៅមក ឯកឧត្តម និងលោកជំទាវព្រមទាំងកូនចៅ បានបន្តទៅចូលរួមបុណ្យឋិនទានៅវត្តចន្លោង ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបនិងបានចូលបច្ច័យចំនួនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦