គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤បាននាំយកអង្ករ ២៥គ.ក្រ ត្រីខកំប៉ុង មួយយួរ ក្រម៉ា២ ទឹកអាលកុល ២ដបតូច និងថវិកា២ម៉ឺនរៀល ក្នុងមួយគ្រួសារ សរុប ចំនួន៦០គ្រួសារ ក្នុងភូមិចំនួន៨ ក្នុងឃុំព្រះប្រឡាយ
2020-10-13 03:12:28

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៊ូ សាខន ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម លួន អាន សមាជិកក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ អមដំណើរដោយលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ លោក វណ្ណ កុសល ប្រធានក្រមប្រឹក្សាស្រុក និងមន្រ្តី កម្លាំងប្រដាប់អាវុធមួយចំនួន បាននាំយកអង្ករ ២៥គ.ក្រ ត្រីខកំប៉ុង មួយយួរ ក្រម៉ា២ ទឹកអាលកុល ២ដបតូច និងថវិកា២ម៉ឺនរៀល ក្នុងមួយគ្រួសារ សរុប ចំនួន៦០គ្រួសារ ក្នុងភូមិចំនួន៨ ក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកំពុងជួបការខ្វះខាតស្បៀងជាក់ស្តែងនាពេលនេះ។ក្នុងពេលជួបសំណេះសំណាលបានផ្តាំផ្ញើរ ៖
១-សុំឱ្យបងប្អូនប្រុងប្រយ័ត្នកុំឱ្យជំងឺកូវិដ-១៩ ឆ្លងដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង
២-ត្រូវជួយអប់រំកូនចៅកុំឱ្យជក់ឬ ជួញដូរគ្រឿងញាន
៣-នាំគ្នាគោរពច្បាប់ចរាចរ ដើម្បីជៀសវាងគ្រោះថ្នាក់
៤-បងប្អូនដែលមានអាយុ១៨ឆ្នាំ ត្រូវនាំគ្នាទៅចុះឈ្មោះឆ្នោត និងអ្នកដែលមានឈ្មោះ ត្រូវទៅពិនិត្យឈ្មោះឡើងវិញ និង
៥-ត្រូវខិតខំរួមគ្នាការពារសន្តិភាពឱ្យបានជារៀងរហូតតទៅ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦