គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
2020-10-13 03:15:29

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីនិវត្តជនចំនួន៦៦នាក់ និងមន្ត្រីរាជការវ័យចំណាស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤៧នាក់ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។
កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការឡើងចំណាប់អារម្មណ៍របស់តំណាងនិវត្តជន ដោយលោកស្រី ផេង គន្ធាបូរី និងចំណាប់អារម្មណ៍តំណាងមន្ត្រីរាជការវ័យចំណាស់ ដោយលោកស្រី ប្រាក់ ចន្ធី និងទស្សនាសកម្មភាពពិពណ៌រូបភាពសួរសុខទុក្ខនិវត្តជន មន្ត្រីរាជការលំហែមាតុភាព មានជំងឺ និងហានិភ័យផ្សេងៗ ព្រមទាំងមតិសំណេះសំណាលរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦