គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង APF តាមរយៈប្រព័ន្ធវីដេអូ Visioconférence
2020-10-13 03:26:09

គណៈប្រតិភូក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំងAPF ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង (APF) តាមរយៈប្រព័ន្ធវីដេអូ (Visioconférence) នៅវិមានព្រឹទ្ធសភា (សាលប្រជុំពិសេស) វេលាម៉ោង ១៤:៣០នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម៉ោង១៩:៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Christophe-André Frassa ប្រធានអង្គប្រជុំគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំង ដោយមានការចូលរួមពីប្រទេសជាសមាជិកសភានិយាយភាសាបារាំង។
ក្នុងកិច្ចប្រជុំនារាត្រីនេះ ឯកឧត្តម ជា ជេដ្ឋ ក៏បានថ្លែងបទអន្តរាគមន៍ស្តីពីបច្ចុប្បន្នភាពនយោបាយ នៅកម្ពុជាផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦