គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ
2020-10-13 09:18:57

 

នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមណ្ឌលសុខភាពប្រទះឡាង ស្ថិតនៅសង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានណែនាំអំពីការវិវត្តិថ្មីៗនៃជំងឺកូវិដ-១៩ និងវិធានការនានារបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះឯកឧត្តម បានពន្យល់ណែនាំ និងជំរុញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអ្នកគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតថ្មី។ គិតមកដល់ពេលនេះ ចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីក្នុងសង្កាត់បានចំនួនប្រមាណជា៧០%ហើយ។ ក្នុងពេលនោះបានឧបត្ថម្ភថវិកា ចំនួនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦