គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ
2020-10-21 09:20:21

ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ស្នោរ សង្កាត់ឳឡោក និងកងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការក្នុងមូលដ្ឋាន បានអញ្ជើញចុះពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីរកវិធានការនានាក្នុងការសម្រួលផ្លូវទឹកឱ្យហូរបានរហ័ស និងត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជួយជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ ឯកឧត្តមក៏បានបន្តអញ្ជើញចូលថ្វាយបង្គំព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសិម្ពលី (ហៅវត្តភ្នៀត) ស្ថិតក្នុងសង្កាត់ស្នោរ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រឹមរយៈពេល៤ម៉ោង កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦