គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួម ក្នុងវេទិការពិគ្រោះយោបល់ ស្តីពីតម្រូវការសេវាសង្គម និងសំណេះសំណាលជាមួយលោកពុកអ្នកម៉ែ ជាជនចាស់ជរា ដើម្បីអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ
2020-10-22 01:11:31

ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយលោកជំទាវ ឃួន គឹមនី សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងវេទិការពិគ្រោះយោបល់ ស្តីពីតម្រូវការសេវាសង្គម និងសំណេះសំណាលជាមួយលោកពុកអ្នកម៉ែ ជាជនចាស់ជរា ដើម្បីអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សកម្ពុជា នៅវត្តភិក្ខុបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ នាឱកាសនោះ អង្គវេទិកាក៏បានសំណូមពរដល់លោកពុកអ្នកម៉ែ មេត្តាខិតខំបន្តថែទាំសុខភាព ក៏ដូចជារួមចំណែកជាមួយរដ្ឋអំណាចក្នុងបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងអន្តរក្រសួង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦