គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្តីពីដំណើរការគេហទំព័រ និងការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច-សង្គមរបស់នាយកដ្ឋានស្រាវជ្រាវទូទៅ
2020-10-23 03:22:18

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្តីពីដំណើរការគេហទំព័រ និងការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច-សង្គមរបស់នាយកដ្ឋានស្រាវជ្រាវទូទៅ ដែលមានសិក្ខាកាមមកពីអង្គភាពចំណុះអគ្គនាយកស្រាវជ្រាវ អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមសរុបចំនួន៨០នាក់ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។
កម្មវិធីនេះប្រព្រឹត្តទៅរយៈមួយព្រឹក ដោយមានការឡើងធ្វើបទបង្ហាញស្តីពីការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច សង្គម របស់នាយកដ្ឋានស្រាវជ្រាវ ដោយលោក សំអឿន ម៉ារឌី ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បទបង្ហាញស្តីពីវដ្តនៃដំណើការផ្តល់សេវាស្រាវជ្រាវរបស់នាយកដ្ឋាន និងវិធីសាស្រ្តនៃការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ និងអហ្វឡាញ ដោយលោក កេត សំអាត ប្រធានការិយាល័យទិន្នន័យស្រាវជា្រវ នៃនាយកដ្ឋានស្រាវជ្រាវ និងបទបង្ហាញស្តីពី ដំណើការបច្ចេកទេសរៀបចំគេហទំព័ររបស់នាយកដ្ឋានស្រាវជ្រាវ ដោយលោក អ៊ុ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦