គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ អំពីតម្រូវការសេវាសង្គម និងអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា នៅសហគមន៍អភិវឌ្ឍន៍មានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
2020-10-24 10:47:03

ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានសហការជាមួយ លោកជំទាវឃួន គឹមនី សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធចូលរួមក្នុងវេទិកាពិគ្រោះយោបល់ អំពីតម្រូវការសេវាសង្គម និងអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា នៅសហគមន៍អភិវឌ្ឍន៍មានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វេទិកាដ៏មានសារសំខាន់នេះគឺ ពិតជាបានបង្ខិតសង្វាក់ទំនាក់ទំនង និងដំណោះស្រាយ សំណូមពរ បញ្ហាប្រឈម និងកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេល និងកាន់តែមានប្រសិទ្ធភាពល្អជាបន្តបន្ទាប់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦